ការចុះឈ្មោះ

សូមស្វាគមន៍ អ្នកអប់រំទាំងអស់មកកាន់វគ្គបណ្តាញរបស់យើង! នេះគឺជាឱកាសដ៏មានតម្លៃ សម្រាប់ពួកយើងក្នុងការតភ្ជាប់ ចែករំលែកការយល់ដឹង និងសហការលើវិធីសាស្រ្តប្រកបដោយភាព ច្នៃប្រឌិត ដើម្បីបង្កើនការបង្រៀន និងការរៀន។ នៅពេលយើងជួប​ជុំគ្នា សូមចូលរួមការសន្ទនាប្រកប ដោយអត្ថន័យ ផ្លាស់ប្តូរគំនិត និងបង្កើតភាពជាដៃគូថ្មីដែលនឹងពង្រឹងការអនុវត្តអប់រំរបស់យើង។ មិនថាអ្នកជាអ្នកអប់រំដែលមានបទពិសោធយូរឆ្នាំ ឬទើបតែចាប់ផ្តើមដំណើររបស់អ្នកទេ វគ្គបណ្តាញទំនាក់ទំនងនេះ គឺជាវេទិកាមួយដើម្បីកសាងទំនាក់ទំនង ទទួលបានការបំផុសគំនិត និងស្វែងរកឱកាសថ្មីៗសម្រាប់ កំណើនអាជីព។ រួមគ្នា បង្កើតសហគមន៍គាំទ្រ ដែលជំរុញភាពច្នៃប្រតិដ្ឋ កិច្ចសហការ និងការរៀន សូត្រជាបន្តបន្ទាប់។ នេះ​ជា​បទពិសោធ​បណ្តាញ​ទំនាក់ទំនងដែល​មាន​ផលិតភាព និង​​ប្រសិទ្ធភាព!

  •  ការចុះឈ្មោះ
  • តម្លៃ
  • ទម្រង់នៃការចុះឈ្មោះ
  • ជម្រើសបង់ប្រាក់

សូមស្វាគមន៍មកកាន់ដំណើរការចុះឈ្មោះសម្រាប់សន្និសីទការបង្រៀន! យើងពិតជាសប្បាយរីករាយចំពោះការ​ចូលរួម​ជាមួយ​យើងខ្ញុំ។ សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីបញ្ចប់ការចុះឈ្មោះរបស់លោកអ្នក៖

  1. ចុចលើប៊ូតុង "ចុះឈ្មោះឥឡូវនេះ" ដើម្បីចាប់ផ្តើមដំណើរការចុះឈ្មោះ។
  2. បំពេញទម្រង់ចុះឈ្មោះជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រួមទាំងឈ្មោះ អាសយដ្ឋាន អ៊ីម៉ែល ស្ថាប័ន និងព័ត៌មានលម្អិតលេខទំនាក់ទំនងរបស់លោកអ្នក។
  3. ជ្រើសរើសប្រភេទកញ្ចប់ចុះឈ្មោះដែលសាកសមបំផុតទៅនឹងតម្រូវការរបស់អ្នក

(ឧ. បុគ្គល ក្រុម សិស្ស)។

  1. ជ្រើសរើសវគ្គ ឬសិក្ខាសាលាបន្ថែមណាមួយដែលអ្នកចង់ចូលរួមក្នុងអំឡុងពេលសន្និសីទ។
  2. ពិនិត្យមើលព័ត៌មានលម្អិតអំពីការចុះឈ្មោះរបស់លោកអ្នក ដើម្បីធានាបាននូវភាពត្រឹមត្រូវ។
  3. បន្តទៅផ្នែកបង់ប្រាក់ដើម្បីបញ្ចប់ការចុះឈ្មោះរបស់អ្នក។
  4. នៅពេលដែលការទូទាត់ត្រូវបានបញ្ជាក់ លោកអ្នកនឹងទទួលបានអ៊ីម៉ែលបញ្ជាក់ជាមួយនឹង ព័ត៌មានលម្អិតនៃការចុះឈ្មោះ និងបង្កាន់ដៃ។
  5. ប្រសិនបើអ្នកមានសំណួរ ឬជួបប្រទះបញ្ហាណាមួយក្នុងអំឡុងពេលដំណើរការចុះឈ្មោះ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងអ្នករៀបចំសន្និសីទការបង្រៀនរបស់យើងតាមរយៈ info.ntc@mjqeducation.edu.kh

សូមអរគុណចំពោះការចុះឈ្មោះចូលរួមសន្និសីទនៃការបង្រៀនថ្នាក់ជាតិ។ យើងរង់ចាំស្វាគមន៍ អ្នកមកកាន់ព្រឹត្តិការណ៍របស់យើង!