កញ្ចប់ឧបត្ថម្ភ | សំរិទ្ធ | ប្រាក់ | មាស | ប្លាទីន |
កិច្ចព្រមព្រៀង (តម្លៃ600ដុល្លារ) | សាច់ប្រាក់ និង កិច្ចព្រមព្រៀង (តម្លៃ900ដុល្លារ) | សាច់ប្រាក់ និង កិច្ចព្រមព្រៀង (តម្លៃ1,300ដុល្លារ) | សាច់ប្រាក់ និង កិច្ចព្រមព្រៀង (តម្លៃ2,000ដុល្លារ) | |
(កន្លែង ឬតុ1 និងកៅអី2) | ✔ | ✔ | ✔ | |
មានជម្រើស1សាខា (លើកលែងតែសាខាម៉ៅសេទុង) | ✔ | |||
មានជម្រើស2សាខា (2ថ្ងៃ) | ✔ | |||
មានជម្រើស3សាខា (3ថ្ងៃ) | ✔ | |||
រូបសញ្ញានៅលើសម្ភារៈទីផ្សារអនឡាញមុនព្រឹត្តិការណ៍ វិដេអូ ផ្ទាំងក្រដាស | ✔ | ✔ | ✔ | ✔ |
ទទួលការអញ្ជើញជាអ្នកចូលរួម | 1នាក់ | 2នាក់ | 3នាក់ | 5នាក់ |
កន្លែងអង្គុយ VIP ឬកន្លែងនៅក្នុងព្រឹត្តិការណ៍ (អ្នកតំណាង2នាក់) | ✔ | ✔ | ✔ | ✔ |
រូបឡូហ្គោដាក់បង្ហាញនៅលើផ្ទាំងកម្មវិធី | ✔ | ✔ | ✔ | ✔ |
ការទទួលស្គាល់ដោយអ្នករៀបចំព្រឹត្តិការណ៍នៅពេលបើក និងបិទព្រឹត្តិការណ៍ | ✔ | |||
ឱកាសជាអ្នកធ្វើបទបង្ហាញ (10នាទី សម្រាប់អ្នកតំណាងក្រុមហ៊ុន) | ✔ | ✔ | ||
ត្រូវបានអនុញ្ញាតឱ្យបង្ហាញព័ត៌មានតាមរយៈវីដេអូរបស់ពួកគេនៅគ្រប់សាខាទាំងអស់ (1ខែ) | ✔ | ✔ | ||
ត្រូវបានអនុញ្ញាតឱ្យដាក់ X-stand នៅក្នុងបរិវេណសាលាមួយ (1ខែ) | ✔ | ✔ | ✔ | ✔ |
វិញ្ញាបនបត្រនៃការទទួលស្គាល់ / ថ្លែងអំណរគុណ | ✔ | ✔ | ✔ | ✔ |
រូបឡូហ្គោនៅលើ Post Video នៅ Outro | ✔ | ✔ | ✔ | ✔ |
រូបឡូហ្គោនៅលើសេចក្តីប្រកាសព័ត៌មាន | ✔ | ✔ | ✔ | ✔ |
ទទួលបានព្រឹត្តិប័ត្រព័ត៌មានប្រចាំខែ និងការអញ្ជើញចូលរួមព្រឹត្តិការណ៍នាពេលខាងមុខ | ✔ | ✔ | ✔ | ✔ |
ទទួលបានពាក់កណ្តាលទំព័រនៅលើព្រឹត្តិបត្រព័ត៌មាន និងទស្សនាវដ្តីសិស្ស | ✔ | |||
ទទួលបានពេញទំព័រពេញនៅលើព្រឹត្តិបត្រព័ត៌មាន និងទស្សនាវដ្តីសិស្ស | ✔ | |||
រូបសញ្ញានៅលើផ្ទាំងរូបភាព និងផ្ទាំងបដា ដែលបានបោះពុម្ព និងអនឡាញ | ✔ | ✔ | ✔ | ✔ |
ការថ្លែងអំណរគុណតាមគេហទៅព័រ Facebook | ✔ | ✔ | ✔ | ✔ |
🌟 ប្រកាសរកអ្នកស្រលាញ់វិស័យអប់រំ និងអ្នកច្នៃប្រតិដ្ឋទាំងអស់! 🌟
តើអ្នកមានចិត្តចង់ផ្លាស់ប្តូរអនាគតនៃការអប់រំដែរឬទេ? តើអ្នកជឿលើថាមពលនៃចំណេះដឹង និងការច្នៃប្រតិដ្ឋដើម្បីផ្លាស់ប្តូរការបង្រៀន និងការរៀនដែរឬទេ? ចូលរួមជាមួយយើងក្នុងនាមជាអ្នកឧបត្ថម្ភសម្រាប់សន្និសីទនៃការបង្រៀនថ្នាក់ជាតិ របស់យើង ដែលប្រព្រឹត្តទៅនាពេលខាងមុខ ដែលអ្នកអប់រំមកពីជុំវិញប្រទេសប្រមូលផ្តុំគ្នាដើម្បីផ្លាស់ប្តូរគំនិត ស្វែងយល់ពីយុទ្ធសាស្ត្រទំនើបៗ និងបំផុសគំនិតគ្នាទៅវិញទៅមកដើម្បីឈានដល់ការរីកចម្រើនថ្មីក្នុងវិស័យអប់រំ!
ហេតុអ្វីត្រូវឧបត្ថម្ភក្នុងកម្មវិធីសន្និសីទរបស់យើង?
ភាពមើលឃើញ៖ ទទួលបានការបង្ហាញទៅកាន់អ្នកចូលរួមជាច្រើនដែលជាអ្នកអប់រំ អ្នកគ្រប់គ្រង អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំឧស្សាហកម្មដែលចូលចិត្តការអប់រំ។
បណ្តាញទំនាក់ទំនង៖ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញដ៏មានឥទ្ធិពល និងអ្នកធ្វើការសម្រេចចិត្តក្នុងវិស័យអប់រំ បង្កើតភាពជាដៃគូ និងការសហការដ៏មានតម្លៃ។
ការទទួលស្គាល់ទៅលើម៉ាកយីហោ (Brand)៖ បង្ហាញពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះការអប់រំ និងការផ្លាស់ប្តូរដោយដាក់បង្ហាញម៉ាកយីហោរបស់អ្នកជាអ្នកនាំមុខក្នុងការគាំទ្រដល់ឧត្តមភាពផ្នែកអប់រំ។
ឱកាសផ្ទាល់ខ្លួន៖ រៀបចំកញ្ចប់ឧបត្ថម្ភរបស់អ្នកឱ្យស្របតាមគោលដៅទីផ្សារ និងថវិការបស់អ្នក ដោយធានាបាននូវផលអតិបរមា និងការទទួលត្រឡប់មកវិញលើការវិនិយោគ។
ការចូលរួមប្រកបដោយឥទ្ធិពល៖ ចូលរួមជាមួយអ្នកចូលរួមតាមរយៈវគ្គអន្តរកម្ម ការបង្ហាញផលិតផល និងឱកាសនៃភាពជាអ្នកដឹកនាំ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែង។
ពីសុន្ទរកថាសំខាន់ៗ រហូតដល់សិក្ខាសាលាអន្តរកម្ម សន្និសីទរបស់យើងផ្តល់ជូននូវវេទិកាមួយដើម្បីបង្ហាញផលិតផល សេវាកម្ម និងគំនិតផ្តួចផ្តើមរបស់អ្នកទៅកាន់អ្នកចូលរួមដែលចាប់អារម្មណ៍ចង់ស្វែងយល់ពីនិន្នាការចុងក្រោយបំផុត និងការអនុវត្តល្អបំផុតក្នុងការអប់រំ។ សូមកុំឱ្យឱកាសនេះកន្លងផុតទៅ ក្នុងការចូលរួមនៃព្រឹត្តិការណ៍នៃការផ្លាស់ប្តូរអនាគតនៃការរៀនសូត្រមួយនេះ!
ចូលរួមជាមួយយើងក្នុងនាមជាអ្នកឧបត្ថម្ភ និងជាកម្លាំងចលករនៅពីក្រោយបដិវត្តន៍នៃការអប់រំ។ ទាក់ទងមកយើងថ្ងៃនេះ ដើម្បីស្វែងរកឱកាសឧបត្ថម្ភ និងធានាកន្លែងរបស់អ្នកនៅជួរមុខនៃការផ្លាស់ប្តូរក្នុងការអប់រំ!