ការអប់រំ គឺជាសិទ្ធិ មាគ៌ា និងអនាគត

ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និងជាមូលដ្ឋានគ្រឹះនៃអនាគតរបស់កុមារគ្រប់រូប។ ការចូលរួមលើកកម្ពស់តម្លៃនៃការអប់រំនៅប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកសាងអនាគតសង្គមមួយប្រកបដោយវឌ្ឍនភាព និង​វិបុលភាព។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មោទនភាពក្នុងការរៀបចំឱ្យមានកម្មវិធីសប្បុរសធម៌ «Window to the World» ដើម្បីពង្រឹងនូវការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ថាការអប់រំ ដែលជាសិទ្ធិ និងជាមាគ៌ាមួយឆ្ពោះទៅកាន់អនាគតដ៏ល្អភ្លឺស្វាងសម្រាប់កុមារកម្ពុជាគ្រប់រូប។

កម្មវិធី «Window to the World» គឺជាដំណើរទស្សនៈកិច្ចសិក្សាអប់រំ និងជាគំនិតផ្តួចផ្តើមនៃការដឹកនាំប្រកបដោយចក្ខុវិស័យ និងការណែនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានជីវភាពលំបាកនៅតាមជនបទក្នុងប្រទេសកម្ពុជា មកទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចសិក្សានេះមានដូចជាការ ដំណើរទស្សនកិច្ចវប្បធម៌ ទស្សនកិច្ចសិក្សានៅទីតាំងប្រវត្តិសាស្ត្រមួយល្បីៗដើម្បីពង្រឹងការយល់ដឹងពីប្រទេសកម្ពុជា សាកលវិទ្យាល័យ និងការជួបពិភាក្សាជាមួយអ្នកអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។

ការអប់រំ គឺជាសិទ្ធិ

កុមារគ្រប់រូប ដោយមិនគិតពីឋានៈគ្រួសាររបស់ពួកគេ មានសិទ្ធិទទួលបានការអប់រំចាប់ពីពេលដែលពួកគេបានចាប់កំណើត។ អង្គការយូនីសេហ្វ (UNICEF) ការទទួលបានការអប់រំប្រកបដោយគុណភាព ពិតជាចាំបាច់សម្រាប់កុមារក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេឱ្យបានពេញលេញ និងក្លាយជាពលរដ្ឋដែលពោរពេញទៅដោយសម្ថភាពពិតប្រាកដនៅក្នុងសង្គម។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​ បានគូសបញ្ជាក់ថា៖ «តាមរយៈគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធី Window to the World នេះសិស្សានុសិស្សនឹងទទួលបានបទពិសោធដ៏អស្ចារ្យមួយ។ ពួកយើងសង្ឃឹមថាសិស្សានុសិស្សនឹងពង្រឹងចំណេះដឹង ការយល់ឃើញ និងបំផុសទឹកចិត្តឱ្យពួកគេបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីឱ្យពួកគេអាចក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ និងចូលរួមអភិវឌ្ឍសង្គមកម្ពុជា»។

ការអប់រំ គឺជាមាគ៌ា

ការអប់រំ លើសពីការទទួលបានការបង្ហាត់បង្រៀននៅក្នុងថ្នាក់រៀន។ វាគឺជាមាគ៌ាដែលដឹកនាំប្រជាជនឱ្យចាកចេញពីភាពក្រីក្រ និងផ្តល់ឱកាសដែលគ្មានដែនកំណត់ជូនដល់ពួកគេ។ ធនាគារពិភពលោក (World Bank) សង្កត់ធ្ងន់ថា ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាព សមភាពយេនឌ័រ សន្តិភាព និងស្ថិរភាពនៅក្នុងសង្គមជាតិមួយ។

ការអប់រំ គឺជាអនាគត

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ សង្គមមួយដែលមានប្រជាជនពោរពេញទៅដោយចំណេះដឹង គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរីកចម្រើន និរន្តរភាព និងប្រជាធិបតេយ្យដ៏រស់រវើក។ ធនាគារពិភពលោក (World Bank) បានកំណត់ថា ការអប់រំគឺជាមាគ៌ាក្នុងការទទួលបានការងារ និងពង្រឹងគុណភាពជីវិតឱ្យកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់រូប។ សម្រាប់សង្គម ការអប់រំចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

គោលបំណងរបស់កម្មវិធី «Window to the World» គឺជំរុញឱ្យមានការស្រលាញ់ការសិក្សា និងលើកទឹកចិត្តលើការសិក្សាពេញមួយជីវិតដល់សិស្សានុសិស្ស។ រៀបចំពួកគេឱ្យក្លាយជាពលរដ្ឋដែលមានចំណេះដឹង និងមានសមត្ថភាពពិតប្រាកដក្នុងការចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍របស់ពួកគេ សង្គមកម្ពុជា និងនៅលើឆាកអន្តរជាតិ។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម តាមរយៈមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។ Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេរបស់ប្រទេសកម្ពុជា ដោយផ្តល់ជូននូវកម្មវិធីភាសាដ៏សម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ និងការអប់រំចំណេះទូទៅ៕